ភ្នំពេញ៖ កញ្ញា ផន ស្រីពី ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខ្លួនអស់សង្ឃឹមឡើយ ខណៈកញ្ញាអាចដណ្តើម មកុដ ពីកម្មវិធីលំដាប់អន្តរជាតិរបស់ Miss Cosmo Cambodia ២០២៥ បានដោយឆន្ទៈតស៊ូ អំណត់ និងការព្យាយាមដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រម្សិលមិញនេះ។
ការបង្ហាញខ្លួនរបស់កញ្ញា ផន ស្រីពី ក្នុងវគ្គផ្ដាច់ព្រ័តរបស់ Miss Cosmo Cambodia កញ្ញា ផន ស្រីពី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលឃើញ ស្រីពី បញ្ចេញសមត្ថភាព និងការតស៊ូមតិ ការឆ្លងឆ្លើយសំនួរចម្លើយ ដែលកញ្ញាពោរពេញទៅដោយ សមត្ថភាពខ្ពស់ មិនថាភាសា ឬភាពឆ្លាតវៃ ក៏ស្រីពី អាចគ្រប់គ្រងស្ថានការបានយ៉ាងល្អ។
សូមរំលឹកថា កញ្ញា ស្រីពី កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កញ្ញាបានគ្រងឈុតនាដការីរបាំព្រះរាជទ្រព្យ ដែលមានអាយុកាល ១០០ឆ្នាំ ដែលធ្វើឲ្យកញ្ញាកាន់តែទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងពីមួយវគ្គទៅមួយវគ្គ ស្របដែលរបាំមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ យកមកសម្ដែងនៅលើឆាកបានយ៉ាងល្អឥតខ្ជោះ បើទោះបីជានាងមិនមានជំនាញជាអ្នករាំបាំជាមួយរបាំព្រះរាជទ្រព្យនេះយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែកោតសរសើចំពោះការខំប្រឹងប្រែងរបស់នាងដែរ។
ជាក្មេងស្រីម្នាក់ដែលខិតខំតស៊ូជំនះរាល់គ្រប់បញ្ហាដែលកើតមាននៅក្នុងជីវិតរបស់នាង។ ខណៈអតីតកាលរបស់ស្រីពី ធ្លាប់ជាក្មេងស្រីម្នាក់ដែលធ្លាប់បានត្រូវគេមើលងាយ ទៅលើសម្រស់ ពណ៌សម្បុល និងមិនឲ្យតម្លៃ ជាក្មេងស្រីម្នាក់ដែលមើលកូនឲ្យគេ លក់ខោជជុះតាមផ្សារ ដើម្បីបានលុយយកឲ្យម្ដាយទុកផ្គត់ផ្គង់ជីវភាពគ្រួសារ។ តែដើម្បីសម្រេចនូវក្តីស្រម៉ៃរបស់ខ្លួន ស្រីពី បានទទួលឪកាសក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo Cambodia រហូតឈានទៅរកភាពរីកចម្រើនទៅ មុខរហូតបានក្លាយជាបវរកញ្ញាឯកប្រចាំ Miss Cosmo Cambodia ២០២៥ ។
សូមរំលឹកថា ភាពជោគជ័យដ៏ធំរបស់ Miss Cosmo Cambodia 2025 ទទួលបានការគាំទ្រពីម៉ាកយីហោ និងម្ចាស់អាជីវកម្មលំដាប់កំពូល ដោយបានលើកតម្កើងកិត្យានុភាពនៃការប្រកួតប្រជែងបន្ថែមទៀត។ យើងមានកិត្តិយសក្នុងការប្រកាសពីការឧបត្ថម្ភ និងភាពជាដៃគូនៃម៉ាកល្បីៗដូចខាងក្រោម៖ Title Sponsor: Morea, Idol, Bophakun Jewelry, Freshy Fruit Juice, Liberty Carz, Vital, TADA, Mee Chiet, LED Lighting Solutions, OCIC Group, Ido Stage and Lighting,VMedia, Anik Hotel, Sangkran Creative, ZD Security, Dy Sonita Samang Ka, Pee Luck Salon, Cakeaway, Tiara Air Travel Company, ZY International School, Koh Pich Phnom Penh, Koh Pich Convention and Exhibition Center, THE ELYSEE, Norea City Phnom Penh, Orchid Hospital, Metfone, Almee Couture, GAP, Levi’s, Swarovski, Alex & Sara, Sok Tan, EM RIEM, Nob Dane Samang Ka, Sophal Katde, Minh Tuan Couture, Brian Vo, LD Picture, Sash Factor ភាពជាដៃគូទាំងនេះមិនត្រឹមតែពង្រីកការឈានទៅដល់ និងកិត្យានុភាពនៃការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យបេក្ខជននូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ការសហការម៉ាកយីហោ ការចូលរួមជាគំរូ និងការបង្ហាញប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុក និងក្រៅស្រុក៕