លោកស្រី Delcy Rodriguez ប្រធានាធិបតី​ស្ដីទី​វ៉េណេស៊ុយអេឡា អំពាវនាវ​រក​ដៃគូដែល​ស្និតជាមួយអាមេរិក​ដើម្បី​ចចាររកដំណោះស្រាយ​ប្រកបដោយ​សន្ដិភាព​

TEP VIRAK
បញ្ចូលដោយ -

(ការ៉ាកាស)៖ ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអំពាវនាវឱ្យមានទំនាក់ទំនងប្រកបដោយតុល្យភាព និងការគោរពជាមួយសហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីកងកម្លាំងអាមេរិកវាយប្រហារទីក្រុងការ៉ាកាស និងចាប់ខ្លួនមេដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ ២០២៦។


លោកស្រី Rodriguez បានលេីកឡេីងនៅក្នុងសារមួយតាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «យើងចាត់ទុកថា វាគឺជាអាទិភាពមួយ ក្នុងការឈានទៅរកទំនាក់ទំនងប្រកបដោយតុល្យភាព និងគួរឱ្យគោរព រវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា។ យើងបន្តអញ្ជើញរដ្ឋាភិបាលអាមេរិក ឱ្យធ្វើការលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការ ដែលមានបំណងឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា»។


ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វេីឡេីងក្រោយតុលាការកំពូលវ៉េណេស៊ុយអេឡា បង្គាប់ឱ្យលោកស្រីទទួលតួនាទីជាប្រធានាធិបតីស្តីទី។ លោកស្រី Rodriguez បានបម្រើការជាអនុប្រធានរបស់លោក ម៉ាឌូរ៉ូ ចាប់តាំងពីឆ្នាំ ២០១៨ ដោយមើលការខុសត្រូវលើសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេងរបស់វ៉េណេស៊ុយអេឡា និងទីភ្នាក់ងារស៉េីបការណ៍សម្ងាត់៕






ពាក្យគន្លឹះ: