(ភ្នំពេញ) ៖ ក្នុងឆ្នាំ២០២៦នេះ គណៈកម្មការធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបើកកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ដែលមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីជជែកពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd ។
ការអភិវឌ្ឍន៍តំបន់នេះមានតំបន់ខ្លះជារបស់រដ្ឋ និងមានប៉ះពាល់ភ្នំធម្មជាតិដែរ ដូច្នេះគណៈកម្មការធិការប្រឹក្សាយោបល់យ៉ាងកុំឲ្យមានការប៉ះពាល់ខ្លាំងពេក ប៉ុន្ដែចំណុចខ្លះក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ជៀសវាងបញ្ហាជាមួយរដ្ឋ និងប្រជាពលរដ្ឋ ហើយការអភិវឌ្ឍន៍ក៏សង្ឃឹមថា ជាកំណើនសេដ្ឋកិច្ចដ៏ល្អសម្រាប់កម្ពុជាដែរលើទឹកដីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនេះ លើដី៤៥៥ហិកតា៕
.jpg)






