រថយន្ដ​ព្រូស​មួយគ្រឿ​ងបុក​២នាក់ប្ដីប្រពន្ធ​ឆ្លងឆ្លូវ​ពីដាក់អង្គប់កណ្ដុរ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​

TEP VIRAK
បញ្ចូលដោយ -

(បន្ទាយ​មាន​ជ័យ​) ៖​ ប្តី​ប្រពន្ធ​មក​ពី​ដាក់​អង្គប់កណ្តុរ​ស៊ី​ស្រូវប្រាំង​ត្រូវ​បាន​រថយន្ត​ព្រូស​បុក​ពេញ​ទំហឹ​ង​បណ្តាល​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​សង្គ្រោះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នៅ​ភូមិ​សាលា​ក្រៅ សង្កាត​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ​។

កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖ ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​២​នាក់​ប្តី​ប្រពន្ធ​ត្រឡប់​ពី​ដាក់​អង្គប់កណ្តុរ​ស៊ី​ស្រូវ​ស្រែប្រាំង​ហើយ​ជិៈ​ម៉ូតូ​ឆ្លងផ្លូវ​ជាតិ​លេខ​៦​ត្រូវ​បាន​រថយន្ត​ព្រូស​ពាក់​ផ្លា​ក់​លេខ​បាត់ដំបង​2D-2538​បើកបរ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​កើតមក​លិច​បុក​ពេញទំហឹង​បណ្តាល​ជន​រង​គ្រោះ​២​នាក់​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​។

កម្លាំង​ជំនាញ​បាន​បញ្ជាក់​ថា​ ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​រថយន្ត​ព្រូស​បណ្តាល​ជន​រង​គ្រោះ​២​នាក់​របួសធ្ងន់​ហើយ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​វាស់វែង គឺ​គ្រោះ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ព្រូស​បើកបរ​លឿន​ឆ្លងកាត់​ផ្លូវបំបែក​ឡើង​ផ្លូវ​ធំ​មិន​ប្រយ័ត្ន​ទើប​បុក​បណ្តាល​របួសធ្ងន់​២​នាក់​ប្តី​ប្រពន្ធ​ហើយ​រថយន្ត​រុល​ធ្លាក់​ផ្លូវ​អ្នកបើកបរ​គេចខ្លួន​បាត់ ក្រោយ​ពិនិត្យ​វាស់វែង​ហើយ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ ៕

ពាក្យគន្លឹះ: